ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ March 26, 2025
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ដឹកនាំបើកវគ្គបណ្តុះបណ្តាលប្រព័ន្ធ SARMIS ដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ដែលប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ នៅសាលប្រជុំមន្ទីរ សហវ នៅស្រុកពេជ្រាដា ស្រុកកែវសីមា និងស្រុកកោះញែក។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៥,March 27, 2025
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាកដឹកនាំ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ
ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
February 21, 2025
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំគណៈកម្មការ ប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ ការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលាជាតិគយរាជធានីភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ February 20, 2025
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ០០២ និងការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ធឆ្នាំគោល២០២៤ ដល់មន្ទីអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣។ កិច្ចប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ February 19, 2025
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមពិធីប្រកាស សមាសភាព គណៈកម្មការ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ខេត្តមណ្ឌលគិរីក្រោមអធិបតីភាពឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អាគារ ខ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ February 10, 2025
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមចូលរួមពិធីបិទវគ្គឆ្នាំ២០២៤ និងបើកវគ្គឆ្នាំ២០២៥ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
លោកសុំ មករាអនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួម
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលការណ៏ណែនាំស្តីពីការគ្រប់គ្រងគ្រព្យសម្បត្តិរដ្ឋ និង
ចំណូលមិនមែនសារពើពន្ធ ព្រមទាំងបណ្តុះបណ្តាលការប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេល២ថ្ងៃ ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេសុខាខេត្តព្រះសីហនុ។
នាល្ងាចថ្ងៃសៅរ៍ ៩ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤,November 9, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានដឹកនាំមន្រ្តីរាជការចូលរួម ពិធីបុណ្យកឋិនទានសាមគ្គី ដែលប្រព្រឹត្តិទៅនៅសាលាខេត្តមណ្ឌលគិរី និងដង្ហែរចូលវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ June
21, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានទទួលស្វាគមន៍ សហការសម្របសម្រួលការងារជាមួយ
ប្រតិភូតំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង
អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសូមគោរពថ្លែងអំណរគុណលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់វត្ថុអនុស្សាវរីយ៍ (ផាមួង១ក្បិន) សម្រាប់អបអរសាទរខួបលើក ទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោក ទុំ សុខជា តំណាងមន្ទីរសហវខេត្ត បានចូលរួមកិច្ចប្រជុំ
នឹងធ្វើបទបង្ហាញ ផ្នែកទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព»
ជូនប្រតិបត្តិករ គ្រឹះស្ថានមតេយ្យសិក្សា គ្រឹះស្ថានបឋមសិក្សា
នឹងមន្ទីរពេទ្យបង្អែកខេត្តនឹង ស្រុក
រួមទាំងផ្តល់មូលដ្ឋានវិធីសាស្រ្តវាយតម្លៃជូនគណៈកម្មការវាយតម្លៃ អ.ផ.ស ក្រុង ស្រុក ក្រោមអធិបតីភាព
លោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ
ក្នុងវិស័យអប់រំ និងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម
សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោក
លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក
និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ
នៃរដ្ឋបាលខេត្ត។
ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ June
17, 2024
-------------
លោកង៉ុយ សុភា អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងក្រុមការងារប្រើប្រាស់ប្រព័ន្ធFMISនៃមន្ទីរសហវ
បានបេីកកិច្ចប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋានបច្ចេកទេស
ក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន ថ្នាក់កណ្តាលនៃក្រសហវ
ស្តីពីការបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រើប្រាស់
និងត្រួតពិនិត្យការអនុវត្តការងារ និងថែទាំសម្ភារពត៌មានវិទ្យា ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ថ្ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក
ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤,June 6, 2024
-----------------------
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំ កែសម្រួល មុខងារ
និងភារកិច្ចជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ May
30, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំ កែសម្រួល មុខងារ
និងភារកិច្ចជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ May 28, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួម កម្មវិធីបណ្ដុះបណ្ដាលស្តីពី
"ការប្រើប្រាស់ FMIS ជំនាន់ថ្មី" ក្រោមអធិបតីភាព
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមការងារគ្រប់គ្រោងគម្រោងFMIS។
កិច្ចប្រជុំនេះផងដែលប្រព្រឹត្តិទៅនៅសាលាជាតិគយ
រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង
ឆស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ May 21, 2024
-----------------------
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី
“ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ និងជាប្រធាន
ក.គ.គ.ហ។ សិក្ខាសាលានេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក នួន សារ៉ន អភិបាលរង
នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រីតំណាងមន្ទីរ។ សិក្ខាសាលានេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ
Video Conference នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីរយៈពេលមួយថ្ងៃពេញ។
ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤,May 9, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បាននាំយកសម្ភារ
និងថវិកាចំនួន១.២០០.០០០រៀលពីសមាគមសង្ហហៈមិត្ត បុគ្គលិក
មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូនលោកស្រី ហេង គឹមអេង
អតីតអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
ដែលកំពុងសំរាកព្យាបាលជំងឺ។ ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរលោកប្រធានមន្ទីរ
ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ
រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ May
7, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានរៀបចំ
“ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក
មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពរបស់ លោកជំទាវ កែវ
ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានសមាគម។
ពិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជន, លោកប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរ សហវ.ខេត្តមណ្ឌលគិរី, លោកស្រីប្រធានរតនាគារ និងសាខាពន្ធដារខេត្តមណ្ឌលគិរី។
ក្នុងឱកាសជួបសំណេះសំណាលនេះ, សមាគមសង្គហៈមិត្ត បុគ្គលិក
មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា
និងថវិកាជូនដល់និវត្តជនក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល
ទន្ទឹមនឹងនេះអង្គភាពក្រោមឱ្យវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅខេត្តមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
សាខាពន្ធដារខេត្ត សាខាគយនិងរដ្ឋាករខេត្ត រតនាគាខេត្ត
ឧបត្ថម្ភដល់និវត្តជនក្នុងអង្គភាពខ្លួន ដោយនិវត្តជនម្នាក់ទទួលបាន ១០ម៉ឺនរៀលបន្ថែម សរុប
២០ម៉ឺនរៀល និងក្រម៉ាមួយក្នុងមួយរូប។ គោលបំណងាររៀបចំកម្មវិធីសំណេះសំណាលនេះគឺ៖
១. ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិក សមាគមទាំងអស់
ដែលជាបុគ្គលិកមន្រ្តីរាជការ កសហវ.
២.ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក
មន្ត្រីរាជការ កសហវ. ឲ្យកាន់តែរីកចម្រើន និងរឹងមាំ
៣.ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិក
មន្ត្រីរាជការក្រសួង។
ពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី
ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំស័ក ព.ស.២៥៦៨
ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
លោក ទុំ សុខជា តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី
និងវិធីសាស្រ្តនៃការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
សិក្ខាសាលានេះដែលប្រព្រឹត្តទៅ ផ្តល់កិត្តិយសចូលរួមជាគណៈធិបតីដោយ ឯកឧត្តម យក់
ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ
គ.វ.ជ. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.
រួមជាមួយវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាសាលប្រជុំ
សាលាខេត្តកំពង់ចាម ។
នៅរសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានដឹកនាំក្រុមការងាររក្នុងការរៀបចំដាក់ប្រទីបចូលក្នុងទំនប់សែនសុខដុម(ទំនប់លើ)
សម្រាប់ត្រៀមអបអ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
នាថ្ងៃទី២៦,២៧,២៨ ខែវិច្ឆិកា
ឆ្នាំ២០២៣ខាងមុខនេះ។
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកសុំ
មករាអុនប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន
អភិបាល នៃគណៈអភិបាលខេត្ត ដេីម្បីត្រួតពិនិត្យ ការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នាថ្ងៃខាងមុខ ដោយមានកាអញ្ជើញចូលរួមពីសំណាក់
លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត
មេបញ្ជាការកងកម្លាំងទាំង៣ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរក្រុង-ស្រុក
នាយក នាយិកា ទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអាគារ គ រដ្ឋបាលសាលាខេត្ត។
ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូហ្សូមពីចំងាយនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣
ក្រុមការងារFMIS userមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមវគ្គបំប៉នស្តីរបៀបវារៈនៃវគ្គបំប៉នការរប្រើប្រាស់
FMIS លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង
មុខងារគណនីត្រូវសង សម្រាប់ការអនុវត្តឆ្នាំ ២០២៤ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ថៃ្ងព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួម វេទិកាស្ដីពី
ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) លើកទី១
ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ
“នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភា ចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។ វេទិការនេះផងដែររៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិ ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា
(ប.ស.ប.ក) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
បានដឹកនាំមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអូររាំង
ស្ថិតក្នុងស្រុកអូររាំងខេត្តមណ្ឌគិរី។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦
រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
បានប្រគល់ថវិការបស់សមាគមសង្គហៈមិត្តិបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ប្រគល់ជូន លោក អ៉ិន មាំង ត្រូវជាកូនបង្កើត របស់លោក អ៉ិន អៀវ
មន្រ្តីចូលនិវត្តន៍ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៣ ចំនួន ៤.៥០០.០០០រៀល ឧបត្ថម្ភសមាជិកសមាគមទទួលមរណភាព។ ក្នុងនោះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃពុធ ៥ រោច ខែភទ្របទ
ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣,October 4, 2023.
ក្រុមការងារមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល(Public Manual of the Royal Government of Cambodia PFMM) ក្រោមអធិបតីភាព
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី
លោក លោកស្រីអនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត
ដែលប្រព្រឹត្តទៅតាមរយៈប្រពន្ធ័វីដេអូពីចម្ងាយហ្សូម រយៈពេល២ថ្ងៃ
នៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលសាលាខេត្ត។
ថ្ងៃពុធ ៥ រោច ខែភទ្របទ
ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥២
អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
និងដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត
អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី
អភិបាលក្រុង/ស្រុកទាំង០៥ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំង០៣
នៅក្នុងខេត្ត ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី និងក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានចូលរួម កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយហ្សូម នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី ។
ថ្ងៃព្រហស្បតិ
៧កើត ខែភទ្រភទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
លោកសុំ
មករា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្តុខេត្តមណ្ឌលគិរី និងលោក លោកស្រី
ប្រធានការិយាល័យ អនុប្រធានការិយាល័យទ្រព្យសមប្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
បានចូលរួម វគ្គបណ្តុះបណ្ដាល ស្ដីពីការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជនី-ខេត្ត
ដែលប្រព្រឹត្តិទៅនៅសាលាប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ចាម ។
ថ្ងៃពុធ៦កើត
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
លោកសុំ មករា អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានដឹកនាំក្រុមការងារ
ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(SARMIS) ជូនរដ្ឋបាលស្រុកកែវសីមា និងឃុំទាំងប្រាំ នៅសាលប្រជុំសាលាស្រុកកែវសីមា
ខេត្តមណ្ឌលគិរី។
ពិធីអបអរសាទរដែលអង្គការយូណេស្កូ បានចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នាព្រឹកថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក
ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចបានចូលរួមពីធី
អបអរសាទរក្នុងឱកាសដែល គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ
ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅវេលាម៉ោង១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទី នៅរាជធានីភ្នំពេញ
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះផងដែរប្រពឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តលោក លោកស្រីនាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ
យុវជនកាកក្របាតក្រហមកម្ពុជា និងកាយរិទ្ធជាតិកម្ពុជា និងសិក្សានុសិស្សជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ថ្ងៃអង្គារ ៥កើត
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
លោកសុំ មករា
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានដឹកនាំក្រុមការងារ
ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានសហការជាមួយអជ្ញាធរមូលដ្ឋានស្រុកកោះញែក
ចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុក ចំណតរថយន្ត សត្តឃាតដ្ឋាន
និងផ្សារ ដែលមានទីតាំងស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នាព្រឹក ថ្ងៃពុធ
៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា
ឆ្នាំ២០២៣
តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំស្តីពី ការរៀបចំថវិការរបស់រដ្ឋបាលក្រុងស្រុកឆ្នាំ២០២៤ និងកិច្ចផ្សព្វផ្សាយស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក, មូលនិធិឃុំ សង្កាត់ និង ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ
សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២៤ ប្រកប ដោយប្រសិទ្ធភាព
និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែកញ្ញា ឆ្នាំ២០២៣ នៅ Raffles Hotel Le Royal រាជធានីភ្នំពេញ
ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Online Zoom ពីរដ្ឋបាលក្រុង
ស្រុក ឃុំ សង្កាត់ នៃខេត្តទាំង២៤។
ថ្ងៃព្រហស្បតិ៍
១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
លោកសុំ
មករាអនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានដឹកនាំក្រុមការងារមន្ត្រីបង្គោលមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(NRMIS)
នៅសណ្ឋាគារ Angkor Empress ខេត្តសៀមរាប
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ នេត មុន្នី
អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។
ថ្ងៃអង្គារ ១៤រោច
ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
និងក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុមន្ទីរសហវបានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ
ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូហ្សូមពីចំងាយនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
បានប្រគល់ថវិការបស់សមាគមសង្គហៈមិត្តិបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ប្រគល់ជូន៖ លោកស្រី ខៀវ សុជាតា
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៦០០.០០០រៀល
ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងជូនលោក ពិន អេន មន្ត្រីចូលនិវត្តន៍ ចំនួន
៥០០.០០០រៀល ឧបត្ថម្ភលើគ្រោះថ្នាក់ចរាចរ តាមរយៈកូនប្រុសរបស់លោក។ ក្នុងនោះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំទទួលប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះមកធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តិទៅនៅសាលាប្រជុំមន្ទីរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
លោកសុំ មករា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រ ជូនរដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
ថ្ងៃសុក្រ
១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា
ឆ្នាំ២០២៣
លោក
រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយលោកអនុប្រធាន និងមន្ត្រីជំនាញបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី
“ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានីខេត្ត” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។
ថ្ងៃសុក្រ
១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយមន្ត្រីជំនាញបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។
សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងី តាយី
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ថ្ងៃអង្គារ ០៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមពិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ
១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ
២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣
លោក ហួត
សុធារឹទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយសហការី ០២រូបបានចូលរួម
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង
ចំណុចខ្សោយកាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្តទាំង២៥ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ
សុខា រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ហួត សុធារឹទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីត បានអញ្ជើញចូលរួមជា
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំក្រសួងបរិស្ថាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងទាំង៣ នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាលក្រុង-ស្រុក ទាំង៥ និងមន្រ្តីឧទ្យានុរក្សចំណុះមន្ទីរបរិស្ថានខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត។
នាព្រឹកថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣.March 13, 2023
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី, អមដោយប្រធានការិយាល័យ និងមន្រ្តីជំនាញក្រុមការងារ(FMIS) បានចូលរួមវគ្គបណ្ដុះបណ្ដាលលើ “មុខងាររៀបចំផែនការថវិកា”ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានិភ្នំពេញ។
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣
លោករឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយលោកអនុប្រធានមន្ទីរ ព្រមទាំងសហការី បានចូលរួម កិច្ចប្រជុំតាមដានការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរ សហវ រាជធានី ខេត្ត ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍ដើមឆ្នាំ២០២៣ ត្រីមាសទី១ កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣
នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង
១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖
«សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖
១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង
២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following:
1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031
2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program.
This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.
នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.
នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.
asdf