នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង
ឆស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ May 21, 2024
-----------------------
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី
“ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ និងជាប្រធាន
ក.គ.គ.ហ។ សិក្ខាសាលានេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក នួន សារ៉ន អភិបាលរង
នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រីតំណាងមន្ទីរ។ សិក្ខាសាលានេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ
Video Conference នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីរយៈពេលមួយថ្ងៃពេញ។