ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥,March 18, 2025
លោក ទុំ សុខជា ក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ: តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយតម្លៃ អ.គ.ហ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារGarden City រាជធានីភ្នំពេញ។