នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកសុំ
មករាអុនប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន
អភិបាល នៃគណៈអភិបាលខេត្ត ដេីម្បីត្រួតពិនិត្យ ការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នាថ្ងៃខាងមុខ ដោយមានកាអញ្ជើញចូលរួមពីសំណាក់
លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត
មេបញ្ជាការកងកម្លាំងទាំង៣ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរក្រុង-ស្រុក
នាយក នាយិកា ទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអាគារ គ រដ្ឋបាលសាលាខេត្ត។