នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោក ទុំ សុខជា តំណាងមន្ទីរសហវខេត្ត បានចូលរួមកិច្ចប្រជុំ
នឹងធ្វើបទបង្ហាញ ផ្នែកទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព»
ជូនប្រតិបត្តិករ គ្រឹះស្ថានមតេយ្យសិក្សា គ្រឹះស្ថានបឋមសិក្សា
នឹងមន្ទីរពេទ្យបង្អែកខេត្តនឹង ស្រុក
រួមទាំងផ្តល់មូលដ្ឋានវិធីសាស្រ្តវាយតម្លៃជូនគណៈកម្មការវាយតម្លៃ អ.ផ.ស ក្រុង ស្រុក ក្រោមអធិបតីភាព
លោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ
ក្នុងវិស័យអប់រំ និងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម
សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោក
លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក
និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ
នៃរដ្ឋបាលខេត្ត។