នៅព្រឹកថ្ងៃព្រហស្បតិ ១១រោច ខែបឋមាសាឍឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី នឹងសហការីបានចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងផែនការសកម្មភាពលម្អិតរបស់ក្រសួង-ស្ថាប័ន ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពលោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីនាយិការរងរដ្ឋបាលលោកនាយកទីចាត់ការហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ ដែល
ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូZOOM នៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្តមណ្ឌលគិរី។