នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
លោកស្រីប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តមណ្ឌលគិរីបានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍សិក្សា ភាសាអង់គ្លេស និងអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ក្រោមអធិបតីភាពលោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក Michael Sadlon ប្រធានក្រុមការងារអាហារូបករណ៍អូស្ត្រាលី (Australia Awards)។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ នេះផងដែរក៍មានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការដៃគូ លោក លោកស្រីនាយក នាយករងទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ ពេជ្រដា ខេត្តមណ្ឌលគិរី។