ថៃ្ងព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួម វេទិកាស្ដីពី
ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) លើកទី១
ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ
“នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភា ចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។ វេទិការនេះផងដែររៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិ ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា
(ប.ស.ប.ក) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។