ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ប្រគល់ថវិការបស់សមាគមសង្គហៈមិត្តិបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូន លោក អ៉ិន មាំង ត្រូវជាកូនបង្កើត របស់លោក អ៉ិន អៀវ មន្រ្តីចូលនិវត្តន៍ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែតុលា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣


លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី បានប្រគល់ថវិការបស់សមាគមសង្គហៈមិត្តិបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូន លោក អ៉ិន មាំង ត្រូវជាកូនបង្កើត របស់លោក អ៉ិន អៀវ មន្រ្តីចូលនិវត្តន៍ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៣ ចំនួន ៤.៥០០.០០០រៀល ឧបត្ថម្ភសមាជិកសមាគមទទួលមរណភាព។ ក្នុងនោះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង