ពិធីអបអរសាទរដែលអង្គការយូណេស្កូ បានចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នាព្រឹកថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក
ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចបានចូលរួមពីធី
អបអរសាទរក្នុងឱកាសដែល គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ
ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅវេលាម៉ោង១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទី នៅរាជធានីភ្នំពេញ
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះផងដែរប្រពឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តលោក លោកស្រីនាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ
យុវជនកាកក្របាតក្រហមកម្ពុជា និងកាយរិទ្ធជាតិកម្ពុជា និងសិក្សានុសិស្សជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។