នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៣
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
បានប្រគល់ថវិការបស់សមាគមសង្គហៈមិត្តិបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ប្រគល់ជូន៖ លោកស្រី ខៀវ សុជាតា
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៦០០.០០០រៀល
ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងជូនលោក ពិន អេន មន្ត្រីចូលនិវត្តន៍ ចំនួន
៥០០.០០០រៀល ឧបត្ថម្ភលើគ្រោះថ្នាក់ចរាចរ តាមរយៈកូនប្រុសរបស់លោក។ ក្នុងនោះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។