ថ្ងៃអង្គារ ០៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។