នាព្រឹកថ្ងៃពុធ
១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ
២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣
លោក ហួត
សុធារឹទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយសហការី ០២រូបបានចូលរួម
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង
ចំណុចខ្សោយកាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្តទាំង២៥ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ
សុខា រាជធានីភ្នំពេញ ។