លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របាយការណ៍វាយតម្លៃចំណាយសាធារណៈ លើវិស័យសុខាភិបាលនិងកសិកម្ម និងការអនុវត្តគោលនយោបាយម៉ាក្រូ និងសារពើពន្ធ ដើម្បីជាធាតុចូលសម្រាប់របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ។ សិក្ខាសាលានេះផងដែរមានការចូលរួមពីក្រសួងស្ថានប័នពាក់ព័ន្ធ និងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានីខេត្ត ដែលប្រពិត្តិទៅនៅសណ្ឋាគារ ហៃយ៉ាត់រីជិនសុី ភ្នំពេញ។