ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤

ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤, October 28, 2024
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរង តំណាងរដ្ឋបាលខេត្ត រតនៈគិរី មណ្ឌលគិរីនិង ស្ទឹងត្រែង លោក លោកស្រីមន្ទីរសុខាភិបាល មន្ទីរអប់រំ ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុរាជធានីខេត្ត ដែលប្រពឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តរតនៈគិរី។

ព័ត៌មានទាក់ទង