ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ May
30, 2024
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី តំណាងលោកប្រធានបានបេីកកិច្ចប្រជុំ ផ្សព្វផ្សាយ
សារាចរលេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការៀបចំផែនការយុទ្ធសាស្រ្ត
ឆ្នាំ២០២៥_ ២០២៧
និងការៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ក្រោមអធិបតីភាព លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជេីញចូលរួមពីសំណាក់លោក
លោកស្រីប្រធានមន្ទីរ និងការិ.ជំនាញទទួលបន្ទុកហិរញ្ញវត្ថុ ជុំវិញខេត្ត
ដែលប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។