ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ
២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ May
7, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានរៀបចំ
“ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក
មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពរបស់ លោកជំទាវ កែវ
ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានសមាគម។
ពិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជន, លោកប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរ សហវ.ខេត្តមណ្ឌលគិរី, លោកស្រីប្រធានរតនាគារ និងសាខាពន្ធដារខេត្តមណ្ឌលគិរី។
ក្នុងឱកាសជួបសំណេះសំណាលនេះ, សមាគមសង្គហៈមិត្ត បុគ្គលិក
មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា
និងថវិកាជូនដល់និវត្តជនក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល
ទន្ទឹមនឹងនេះអង្គភាពក្រោមឱ្យវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅខេត្តមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
សាខាពន្ធដារខេត្ត សាខាគយនិងរដ្ឋាករខេត្ត រតនាគាខេត្ត
ឧបត្ថម្ភដល់និវត្តជនក្នុងអង្គភាពខ្លួន ដោយនិវត្តជនម្នាក់ទទួលបាន ១០ម៉ឺនរៀលបន្ថែម សរុប
២០ម៉ឺនរៀល និងក្រម៉ាមួយក្នុងមួយរូប។ គោលបំណងាររៀបចំកម្មវិធីសំណេះសំណាលនេះគឺ៖
១. ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិក សមាគមទាំងអស់
ដែលជាបុគ្គលិកមន្រ្តីរាជការ កសហវ.
២.ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក
មន្ត្រីរាជការ កសហវ. ឲ្យកាន់តែរីកចម្រើន និងរឹងមាំ
៣.ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិក
មន្ត្រីរាជការក្រសួង។