ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧, ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ May
6, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យ
ផ្គូរផ្គងនិងវាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រង់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើន
ឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម សុខ ធី
ប្រធានប្រតិភូ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ
រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត
និងកងកម្លាំងទាំងបីក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី
ដែលប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។