នាថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ០៥ ខែ មីនា ឆ្នាំ ២០២៤
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមដំណើរទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ ស្តីពីកាអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតជាប់ព្រំដែនខេត្តស្វាយរៀង និងខេត្តតៃនិញនៃប្រទេសវៀតណាម ក្រោមការដឹកនាំដោយឯកឧត្តម យ៉េត វីណេល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្កលេខាធិការរងនៃ(អ.គ.ហ)។ ដំណើរទស្សនកិច្ចនេះផងដែរមានការចូលរួមពីលោកចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម លោក លោកស្រី តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត១៤ ឯកឧត្តមលោក លោកស្រីតំណាងក្រសួងបរិស្ថាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង២៥។